រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ៖ អ៊ីស្រាអែលបានឈានដល់ដំណាក់កាលមិនអាចត្រឡប់ថយក្រោយវិញហើយ!
ថ្ងៃទី១៣ខែមិថុនា អគ្គសេនាធិការនៃកងទ័ពការពារជាតិអ៊ីស្រាអែលបានថ្លែងថា មូលហេតុដែលកងទ័ពអ៊ីស្រាអែលវាយប្រហារចំពោះគោលដៅដែលពាក់ព័ន្ធនឹងផែនការនុយក្លេអ៊ែរនិងសំណង់យោធារបស់អ៊ីរ៉ង់ គឺដោយមកពី “ពេលវេលាសមរម្យបានមកដល់ហើយ យើងមិនអាចត្រឡប់ថយក្រោយវិញទេ ។” ស្របពេលជាមួយគ្នានេះដែរ លោកបានថ្លែងថា «ខ្ញុំព្រមានបុគ្គលណាដែលហ៊ានបង្ករឿងជាមួយយើង ពួកគេសុទ្ធតែនឹងត្រូវបង់តម្លៃដ៏ធ្ងន់ធ្ងរ»។
ថ្ងៃដដែល លោក Khamenei មគ្គុទ្ទេសក៍កំពូលរបស់អ៊ីរ៉ង់បានថ្លែងថា អ៊ីស្រាអែលនឹងរងការដាក់ទណ្ឌកម្មយ៉ាងម៉ឺងម៉ាត់ ។ ព្រមពេលជាមួយគ្នានេះ លោកបានបញ្ជាក់ថា មន្ត្រីបញ្ជាការយោធានិងអ្នកវិទ្យាសាស្ត្រផ្នែកនុយក្លេអ៊ែរជាច្រើនរូបរបស់អ៊ីរ៉ង់ត្រូវបានសម្លាប់ផងដែរ៕