មានសេចក្ដីរាយការណ៍មកថាទីតាំងកន្លែងកត់ឆ្នោតវៀតណាមជាច្រើនកន្លែង ឆ្នោតខុសច្បាប់ កំពុងរីករាលដាលពេញទី ក្នុងភូមិសាស្ត្រ ភូមិ១ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជាកង្វល់របស់ពលរដ្ឋក្នុងមូលដ្ឋាន ដែលមានសមាជិកក្នុងគ្រួសារ កំពុងញៀននឹងការចាក់ឆ្នោតទាំងនេះ។ប្រភពពីពលរដ្ឋក្នុងមូលដ្ឋាន សុំមិនបញ្ចេញអត្តសញ្ញាណ បានឲដឹងថា គាត់មានបញ្ហាក្នុងគ្រួសារជាញឹកញាប់ចាប់តាំងពីសមាជិកក្នុងគ្រួសារបានញៀននិងការចាក់ឆ្នោត អ៊ុតឆ្នោតវៀតណាម បង្កឲ្យមានបញ្ហាក្នុងគ្រួសារបន្តបន្តាប់ ព្រោះក្រពុលមុខពេលចាញ់ល្បែងសុីសងទាំងនេះ។ ប្រភពដដែលបញ្ជាក់ថា មួយរយៈក្រោយនេះទីតាំងកត់ឆ្នោតបានរីករាលដាលជាបន្តបន្ទាប់ បើទោះបីលោកបានរាយការណ៍ជូនទៅ អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន ជំុវិញទីតាំងឆ្នោតទាំងនេះក្ដី។ សូមរំលឹកថាអាជ្ញាធរក្នុងមូលដ្ឋាន កន្លងមកលោកបានធ្វើការបង្ក្រាបគ្រប់ល្បែងស៊ីសង ដែលខុសច្បាប់ជាបន្តបន្ទាប់ ក្នុងនោះមានទាំងឆ្នោតឡូតូអនឡាញខុសច្បាប់ បានសម្អាតស្អាតបិទបានល្អ សឹងតែទាំងអស់។ ប៉ុន្តែនៅតែឆ្នោតមួយមុខគត់ដែលអាជ្ញាធរមូលដ្ឋានលោកមិនទាន់មានចំណាត់ការ ទប់ស្កាត់បានល្អ១០០% ។អាជីវករដែលទទួលកត់ឆ្នោតខាងលើបានសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាខ្លួនជាកូនកញ្ច្រែងតូចតាច ហើយការកត់ឆ្នោតរកស៊ីនេះ គឺគ្រាន់តែជាមុខរបរបន្តិចបន្តួចរួមផ្សំប៉ុណ្ណោះ លោកស្រីបញ្ជាក់ទៀតថា មេរបស់គាត់មានឈ្មោះ លុន នឹង ស្វិត ។ ជុំវិញការលើកឡើងរបស់អាជីវករខាងលើយើងមិនអាចសុំការបំភ្លឺពីលោកលុន ឬលោកស្វិត បានទេត្រឹមថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ មកនេះ ដោយមិនមានលេខទំនាក់ទំនង។លោក សុំ គារ៉ាវុធ មេប៉ុស្តិ៍សង្កាត់លេខ១ បានឲដឹងកាលពីរសៀលថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយះ Telegram ថា លោកនឹង រាយការណ័ជូនថ្នាក់លើសិន ដើម្បីសុំគោលការណ៍ ចុះបង្ក្រាប រឺ ចុះណែនាំអប់រំ។លោក តីវិសាល អធិករណ៍ក្រុងព្រះសីហនុ ក្រុមការងារយើងបានរាយការណ៍ជូនលោករួចហើយលោកចូលមើលតែមិនឃើញឆ្លើយតប តាមរយះ Telegram ត្រឹមរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងមកនេះ។ពលរដ្ឋក្នុងមូលដ្ឋាន បានសំនូមពរដល់ អាជ្ញាធរពាក់ព័ន្ធសូមមាន វិធានការទប់ស្កាត់ជាបន្ទាន់ ដោយក្ដីអនុគ្រោះ។ ក្រុមការងារយើងនឹងរងចាំការបកស្រាយបំភ្លឺជុំវិញ ការផ្សព្វផ្សាយខាងលើ នៅរាល់ម៉ោងធ្វើការ ពីគ្រប់ភាគីពាក់ព័ន្ធ។
ព័ត៌មានគួរចាប់អារម្មណ៍
#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)
លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)
ក្រុមអាជីវករលក់ដូរបំពានចំណីផ្លូវនៅផ្សារស្រែណូយថ្មី ខេត្តសៀមរាប ត្រូវប្រជាពលរដ្ឋស្នើអាជ្ញាធរ ជួយសម្រួលចរាចរណ៍ខ្លាចបង្កគ្រោះថ្នាក់ដោយយថាហេតុ (@គេហទំព័ររស្មីសៀមរាប)
កំពង់ឆ្នាំង /សូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ (គេហទំព័ររស្មីសៀមរាប)
ពលរដ្ឋក្នុងសង្កាត់លេខមួយ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ដែលកំពុងរីករាលដាលតាំងពី ភូមិ១ ភូមិ២ ក្នុងសង្កាត់លេខមួយ ក្រុងព្រះសីហនុ (@គេហទំព័ររស្មីសៀមរាប)
វីដែអូ
ចំនួនអ្នកទស្សនា