ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥
គេហទំព័រ រស្មីសៀមរាប ផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នក!
ក្រុមអាជីវករលក់ដូរបំពានចំណីផ្លូវនៅផ្សារស្រែណូយថ្មី ខេត្តសៀមរាប ត្រូវប្រជាពលរដ្ឋស្នើអាជ្ញាធរ ជួយសម្រួលចរាចរណ៍ខ្លាចបង្កគ្រោះថ្នាក់ដោយយថាហេតុ
Mon,24 February 2025 (Time 07:16 AM)
ដោយ ៖ @គេហទំព័ររស្មីសៀមរាប (ចំនួនអ្នកអាន: 341នាក់)

ខេត្តសៀមរាប៖ អ្នកធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទនៅតាមបណ្តោយផ្លុវជាតិលេខ៦៧ កែងបត់ចូល ផ្សារស្រែណូយថ្មី តាមផ្លូវគ្រួសក្រហម ស្រុកវ៉ារិន ខេត្តសៀមរាប បានបង្ហាញការរអ៊ូរទាំ និងព្រួយបារម្មណ៍ខ្លាំងខ្លាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ក្រោយអាជីវករនាំគ្នាលក់ដូរបំពានលើផ្លូវនៅផ្សារស្រែណូយ ដែលបង្កឱ្យមានការកកស្ទះជារៀងរាល់ព្រឹក ដោយសារម្ចាស់ផ្ទះនៅផ្លូវកែងទាំងពីរបានយកចំណីផ្លូវជួលឲ្យអ្នកលក់លើទ្រូងផ្លូវយ៉ាងអាណាធិបតេយ្យ។ កាលពីព្រឹកថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២៥ ប្រជាពលរដ្ឋបានបញ្ជាក់ថា សម្រាប់ការធ្វើដំណើរតាមយានយន្ត នៅផ្សារស្រែណូយថ្មី ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន មានការកកស្ទះជារៀងរាល់ព្រឹក រថយន្តធំៗចៀសគ្នាមិនចង់រួច ពិបាកធ្វើចរាចរណ៍ ជារៀងរាល់ថ្ងៃ ដោយសារតែប្រជាពលរដ្ឋបានដាក់ទំនិញលក់ដូរនៅលើផ្លូវ ដែលធ្វើឲ្យទ្រូងផ្លូវកាន់តែរួមតូច ពិបាកក្នុងការធ្វើដំណើរអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ប្រសិនបើអាជ្ញាធរស្រុកវ៉ារិន មិនយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់លក់ដូរនោះទេ។ ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមយានយន្ត បានបញ្ជាក់ទៀតថា ប្រសិនបើមានគ្រោះថ្នាក់ចរាចរណ៍វិញ អាចបណ្តាលមកពីកង់រថយន្តកិនលើឥវ៉ាន់ ដែលដាក់លក់លើថ្នល់ បង្កឱ្យមានការប៉ះពៀរដល់អ្នកលក់ដូរទំនិញ និងអ្នកទិញទំនិញ នៅតាមដងផ្លូវនេះ គឺដោយសារម្ចាស់ផ្ទះចំនួនពីរនៅសងខាងផ្លូវបានជួលដីចំណីផ្លូវឲ្យអ្នកលក់ដូរលើទ្រូងផ្លូវ ក្នុងមួយប្រឡោះតូចយក ៣០ ទៅ ៤០ម៉ឺនរៀលក្នុងមួយខែ ហើយអាជ្ញាធរឃុំនិងស្រុក ធ្វើព្រងើយកន្តើយ មិនមើលការខុសត្រូវ និងរៀបចំសណ្តាប់ធ្នាប់នោះឡើយ សង្ស័យទទួលបានផលប្រយោជន៍ពីម្ចាស់ដីខាងលើហើយមើលទៅ។ ក្រុមអ្នកធ្វើដំណើរជាច្រើនរូប បានសំណូមពរដល់អាជ្ញាធរស្រុកវ៉ារិន នៃខេត្តសៀមរាប ជួយពិនិត្យមើលក្នុងការរៀបចំចររាចរណ៍នៅចំណុចផ្សារនេះផង ដើម្បីបញ្ជៀសការកកស្ទះ ចររាចរណ៍ជារៀងរាល់ព្រឹក ហើយបើនៅតែដូចនេះទៀត ថ្ងៃណាមួយនឹងអាចបង្កទៅជាគ្រោះថ្នាក់ផ្សេងៗជាយថាហេតុផងដែរ។ ទាក់ទងសំណូមពរខាងលើនេះ លោក ធិននី វិធូរ អភិបាលស្រុកវ៉ារិន មិនអាចសុំការពន្យល់ពាក់ព័ន្ធនឹងករណីខាងលើតាមប្រព័ន្ធទូរស័ព្ទ បានទេនៅព្រឹកថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៥នេះដោយទូរស័ព្ទរបស់នៅក្រៅតំបន់សេវា។ ទោះជាយ៉ាងនេះក្តីអាជ្ញាធរឃុំ ស្រុក គួរធ្វើការណែនាំដល់ប្រជាពលរដ្ឋលក់ដូរនៅលើទ្រូងផ្លូវនេះដើម្បីឲ្យវិលទៅលក់ក្នុងផ្សារព្រោះវាកន្លែងដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកទិញក៏ដូចជាអ្នកលក់៕

ព័ត៌មានគួរចាប់អារម្មណ៍

#ដល់រដូវកាលហើយ !ល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» នៅចំកណ្តាលក្រុងភ្នំពេញ ឃើញថា ចាប់ផ្តើមបើកដំណើរលេងទៀតហើយ" (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

លោកយឹង សារ៉ាត់ ប្តឹងឈ្មោះ ស៊ូ វណ្ណា ទៅតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ ចោទពីបទញុះញង់ឲ្យមានការរើសអើង ប្រព្រឹត្តិតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Sou Vanna (vanna.lungkler.5) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៥ ។ នេះបើតាមពាក្យបណ្តឹងដែលសារព័ត៌មានខ្មែរជាយដែនទើបទទួលបាន។ (@រស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមអាជីវករលក់ដូរបំពានចំណីផ្លូវនៅផ្សារស្រែណូយថ្មី ខេត្តសៀមរាប ត្រូវប្រជាពលរដ្ឋស្នើអាជ្ញាធរ ជួយសម្រួលចរាចរណ៍ខ្លាចបង្កគ្រោះថ្នាក់ដោយយថាហេតុ (@គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

កំពង់ឆ្នាំង /សូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅ សុផាន់ (គេហទំព័ររស្មីសៀមរាប)

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋក្នុងសង្កាត់លេខមួយ ស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ ដែលកំពុងរីករាលដាលតាំងពី ភូមិ១ ភូមិ២ ក្នុងសង្កាត់លេខមួយ ក្រុងព្រះសីហនុ (@គេហទំព័ររស្មីសៀមរាប)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
75 នាក់
ម្សិលមិញ :
497 នាក់
សប្តាហ៍នេះ :
1869 នាក់
ខែនេះ :
9315 នាក់
3 ខែនេះ :
31525 នាក់
សរុប :
755747 នាក់